ព័ត៌មានសំខាន់

៣ខែដើមឆ្នាំ មានការវិនិយោគ១.៦ពាន់លាន និងបង្កើតការងារជិត៣ម៉ឺនកន្លែង

ទោះប្រឈមខ្លាំងនឹងកូវីដ កម្ពុជាទទួលបានការវិនិយោគជាង១.៦ពាន់លានដុល្លារ

គិតត្រឹមឆមាសទី១ នៃឆ្នាំ២០២១នេះ មាន៤០រោងចក្រសហគ្រាស បានបោះទុនវិនិយោគនៅកម្ពុជាដែលមានទំហំទឺកប្រាក់សរុប ១,៦៥០លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការវិនិយោគនេះ នឹងជួយបង្កើតការងារនៅក្នុងស្រុកដល់ប្រជាពលរដ្ឋបានរហូតដល់ទៅប្រមាណ២ម៉ឺន៨ពាន់កន្លែង។ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តស្វាយរៀង គឺជាតំបន់ដែលទាក់ទាញវិនិយោគច្រើនជាងគេ ខណៈខេត្តតាកែវ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពត និងខេត្តកំពុងឆ្នាំងទទួលបានការវិនិយោគបន្ទាប់បន្សំ។ ភាគច្រើននៃការវិនិយោគឺរោងចក្រផលិតកាបូប ស្បែកជើង  កាត់ដេរសំម្លៀកបំពាក់ ក្រដាស គ្រឿងសង្ហារឹម និងប្រព័ន្ធអគ្គិសនីជាដើម។

ការសម្រេចបោះទុនវិនិយោគនេះគឺនៅចំពេលដែលកម្ពុជាប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងកម្រិតធ្ងន់ធ្ងរ៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button