អាជីកម្មតូច-មធ្យម

៦ចំណុចដែលធ្វើឱ្យសហគ្រិននៅខ្មែរមួយ​ភាគតែងបរាជ័យ និងមិន​ស្ថិតស្ថេរ(គ្រូបង្វឹក សហគ្រិនខ្លួនឯង និងរដ្ឋ)

អ្នកជំនាញសហគ្រិននៅខ្មែរ បានលើកឡើងថា មានកត្តា៦ចំណុចដែលធ្វើឱ្យសហគ្រិននៅខ្មែរលិចអណ្តែតៗ និងមិនឋិតថេរ​ក្លាយជាក្រុមហ៊ុនធំបាន។ នេះគឺជាការសិក្សាស្រាវជ្រាវរបស់ទីភ្នាក់ងាររដ្ឋាភិបាលកម្ពុជាដែលជំនាញលើសហគ្រិនភាព និងនវានុវត្តន៍។ ចំណុចទាំង៦ដែលត្រូវបានរកឃើញក្នុងការសិក្សាស្រាវជ្រាវនៅឆ្នាំ២០១៩នោះ៖

ទី១ ចំនួនគ្រូបង្វឹក(Coach​ ឬ Mentor) នៅខ្វះខាតបើប្រៀបធៀបទៅនឹងចំនួនសហគ្រិនដែលកើតថ្មី។

ទី២ ខ្វះគ្រូបង្វឹកដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ដែលមិនអាចផ្ដល់ការប្រឹក្សាយោបល់ដល់សហគ្រិន(បើមានគ្រូបង្វឹកប៉ុន្តែខ្វះសមត្ថភាព និងបទពិសោធន៍ឱ្យបានគ្រប់គ្រាន់)

ទ់ី៣ អំនួតរបស់សហគ្រិនដែលមិនព្រមទទួលស្គាល់ ឬក៏ទទួលយកគ្រូបង្វឹក។ ការសិក្សាតាមរយៈបទសម្ភាសន៍បានអះអាងថា សហគ្រិន យល់ឃើញថាអាជីវកម្មដែលខ្លួនដំណើរការមកដល់ពេលនេះ មិនមានវត្តមានគ្រូបង្វឹកណាមួយទេ។

ក្រៅពីកត្តាទាំង៣ខាងលើនេះ នៅមានកត្តាសំខាន់៣បន្ថែ​មទៀតគឺទី១ ការខ្វះការលើកទឹកចិត្ត និងសកម្មភាពជាក់ស្តែងរបស់រដ្ឋាភិបាល(ធនាគារSMEនៅមិនទាន់ដំណើរការនៅឡើយ បែបបទពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត មានភាពស្មុគស្មាញ) ទី២ កត្តាភាពស្មុគស្មាញ និងការរិយាធិបតេយ្យរបស់ស្ថាប័នរដ្ឋក្នុងការចុះបញ្ជី និងការស្នើសុំ ការលើកទឹកចិត្តជាក់ស្តែងផ្នែកផ្លូវច្បាប់ និងទី៣គឺ កត្តាចំណេះដឹងរបស់សហគ្រិនថ្មោងថ្មីលើចំណេះដឹងនៃការប្រើប្រាស់បញ្ជីស្នាមលើចំណូលនិងចំណាយ និងលិខិតស្នាមនិងច្បាប់ពាក់ព័ន្ធផ្សេងៗជាដើម។

ទាំងនេះគឺជាកត្តាសំខាន់ទាំង ៦ ដែលធ្វើឲ្យសហគ្រិននៅកម្ពុជា មិនទទួលបាន ភាពជោគជ័យយូរអង្វែង៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button