វិនិយោគ

នាយករដ្ឋមន្ត្រីខឹងខ្លាំងចំពោះអ្នកកាន់កាប់ឆ្នេ​រ ​​«គ្មានអ្នកធំណាមកកាន់កាប់ឆ្នេរខុសច្បាប់ទេ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១ ​ខែមិថុនានេះ បានមានប្រសាសន៍ជាសាធារណៈថា រដ្ឋាភិបាលអាចលុបចោលប្លង់ដីទាំងឡាយណាដែលកាន់កាប់ឆ្នេរខុសច្បាប់នៅខេត្តព្រះសីហនុ មិនថាអ្នកមានអំណាច ឬអ្នកធំ​ ឬក៏អ្នកកម្រិតណានោះទេ។

លោកនាយករដ្ឋមន្ត្រី​បានអះអាងថា លោកមិនដឹងព័ត៌មាននៃការសុំគ្រលំធ្វើប្លង់កម្មសិទ្ធិឱ្យអ្នកធំក្នុងជួររាជកា​ដែលមន្ត្រីទើសទាល់ហើយចេញប្លង់កាន់កាប់ឱ្យ។

លោកនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋត្រូវយកតំបន់ឆ្នេរដែលមានប្រវែង១១០ម៉ែត្រពីឆ្នេរសមុទ្រមកកាន់កាប់ឡើងវិញដើម្បីរក្សាសោភ័ណភាពនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាក្នុងការបម្រើសាធារណៈ៕

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close