វិនិយោគ

សេដ្ឋីម្ចាស់ក្រុមហ៊ុនវឌ្ឍនៈបង្កើត រោងចក្រស្រាបៀរដែលមានតម្លៃ​៨៧លានលើផ្ទៃដី១០០០ហិកតា

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១០ ខែមិថុនានេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីដល់ក្រុមហ៊ុនវឌ្ឍនៈរបស់សេដ្ឋីខ្មែរដែលជាម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ( Vattanac )លោកជំទាវឈុន លាង និងលោកឧកញ៉ា សំ អាន ដើម្បីសាងសង់រោងចក្រផលិតស្រាបៀរថ្មីមួយទៀតក្នុងប្រទេស។

លោកជំទាវ ឈុន លាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vattanac Capital។

ក្រុមហ៊ុនស្រាបៀរថ្មីនេះមានឈ្មោះ “VATTANAC BREWERY CO., LTD.”ដែលគម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីតាំងនោះគឺស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គឺដែលមានផ្ទៃដី១០០០ហិកតាដែលកំពុងចាក់បំពេញខ្សាច់។ ទឹកប្រាក់នៃការវិនិយោគមានចំនួន ៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩៩កន្លែង។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចអនុញ្ញាតឱ្យ“BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD.” បើកដំណើរការផងដែរដែលគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០០កន្លែង៕  

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close