ពាណិជ្ជកម្ម

កម្ពុជានឹងផ្តើមចរចាពាណិជ្ជកម្មសេរីជាមួយយក្ស “ឥណ្ឌា”ឆាប់ៗ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងយក្សឥណ្ឌាដែលជាមហាអំណាចអាស៊ីខាងត្បូង ជាបន្តទៀត ខណៈដែលកម្ពុជាទើបតែបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន។

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់Business9នៅថ្ងៃទី២១ នេះថា ក្រសួងពាណិជ្ជកម្មគ្រោងកំពុងសិក្សាជាមួយភាគីឥណ្ឌាដើម្បីឈានដល់ការផ្តើមការចរចាកិច្ចព្រមព្រៀងសេរីក្នុងការពង្រីកសក្តានុពលនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។​

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

​“យើងធ្វើពាណិជ្ជកម្មជាមួយគ្រប់ប្រទេស។ បន្ទាប់ពីចិនហើយ យើងនឹងព្យាយាមបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង ហើយយើងនឹងចរចារជាមួយឥណ្ឌាបន្ថែមទៀតដើម្បីប្រយោជន៍រួមរវាងប្រទេសទាំងពីរ”។

គិតត្រឹមឆ្នាំ​២០១៨កម្ពុជានិងឥណ្ឌាមានទំហំពាណិជ្ជកម្មសរុបរួមគ្នា២២៦លានដុល្លារអាមេរិក ក្នុងនោះឥណ្ឌា បាននាំចូលកម្ពុជាក្នុងទឹកប្រាក់ ​១៧៨លានដុល្លារ ហើយកម្ពុជាបាននាំចូលទៅឥណ្ឌាវិញជាង​៤៨លានដុល្លារ។ ក្រៅពីចិនដែលទើបបញ្ចប់ការចរចាកិច្ចព្រមព្រៀងនោះ កម្ពុជាក៏កំពុងចរចាជាមួយកូរ៉េខាងត្បូងផងដែរដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន៕

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close