ពាណិជ្ជកម្មអាជីកម្មតូច-មធ្យម

វិស័យឯកជនស្នើឱ្យគយលុបបំបាត់ភាពស្មុគស្មាញនៃការបង់ពន្ធ

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាដឹកនាំដោយឧកញ៉ា គិត ម៉េង​នៅថ្ងៃម្សិលមិញ បានស្នើសុំឱ្យអគ្គនាយកដ្ឋានគយរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក គុណ ញឹម មានដំណោះស្រាយលើភាពមិនប្រក្រតីនៃនីតិវិធីរបស់គយដែលបង្កភាពស្មុគស្មាញដល់វិស័យឯកជន។ វិស័យឯកជន​ដែលទាមទារ៨ចំណុចដើម្បីសម្រួលដល់ការរកស៊ីរបស់វិស័យឯកជនដែលត្រូវបង់ពន្ធអាករជូនរដ្ឋ។

លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ រូបភាព៖ គយ

នៅក្នុងនោះ(១)ការកែលម្អនីតិវិធី E-Payment ការបង់លុយតាមប្រព័ន្ធបច្ចេកវិទ្យាដែលធ្វើឱ្យមានងាយស្រួលមុនពេលទំនិញចូលមកដល់កម្ពុជា។ (២)ការពង្រឹងការអនុវត្តកម្រៃសេវាសាធារណរបស់អគ្គនាយកដ្ឋានគយ(គ្មានលុយក្រោមតុ ឬលុបបំបាត់លុយលើសសេវា)។ ត្រង់ចំណុចនេះ មន្ត្រីសភាពាណិជ្ជកម្មកម្ពុជា​ បានអះអាងជានីតិវិធីស្មុគស្មាញដែលវិស័យឯកជនបាននិងកំពុងជួបប្រទះ ហើយលុយក្រោមតុ ឬលុយលើសសេវារបស់រដ្ឋដែលតម្រូវឱ្យវិស័យឯកជនបង់ខាតប្រាក់ចំណេញក្នុងខណៈដែលខ្លនកំពុងមានជួបវិបត្តិកូវីដ១៩ដែលគ្មានប្រាក់ចំណេញថែមទៀតផង។

លោក ឧកញ៉ា គិត ម៉េង​ ប្រធានសភាពាណិជ្ជកម្មកម្ពុជា។ រូបភាព៖ គយ

បន្ថែមពីនេះ វិស័យឯកជនក៏បានស្នើ (៣) ការកាត់បន្ថយបន្ទុកនានាបន្ថែមទៀតចំពោះវិនិយោគវិស័យកាត់ដេរនិងវិស័យកសិកម្ម (៤)បង្ក្រាបអំពើរត់គេចពន្ធ (៥)លើកកម្ពស់ការយល់ដឹងនិងជំរុញការអនុវត្តវិធានបញ្ជាក់ជាមុនលើការងារចំណាត់ថ្នាក់ទំនិញ (៦) លើកទឹកចិត្តវិស័យសហគ្រាសធុនតូចនិងមធ្យម (៧)ការពង្រីកចំនួនសមាជិកក្រុមធុរជនល្អបំផុតដើម្បីលើកទឹកចិត្តដល់ធុរជនមានអនុលោមភាពខ្ពស់ និង (៨)បង្កើតនីតិវិធីសាមញ្ញក្នុងប្រតិបត្តិការរបស់គយ និងទំនើបកម្មនីតិវិធីគយ។

ក្នុងកិច្ចប្រជុំភាគីទាំងពីរ បានឯកភាពឱ្យក្រុមជំនាញស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលបានកើតឡើងឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close