អាជីកម្មតូច-មធ្យម

សម័យកូវីដ៖ ​ក្រសួងសេដ្ឋកិច្ចអំពាវ​នាវ​ឱ្យម្ចាស់អាជីវកម្មចុះបញ្ជីដើម្បីទទួលបានទុនកម្ចី

ក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ដែលធ្វើឱ្យម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យមដែលមានដើមទុនតិចតួចហើយអាចប្រឈមនឹងការក្ស័យធនព្រោះតែអាជីវកម្មមិនដំណើរការ។ ក្រសួងសេដ្ឋកិច្ច បានអំពាវនាវឱ្យម្ចាស់អាជីវកម្មទាំងឡាយរូតរះចុះបញ្ជីដើម្បីទទួលបានការគាំពារពីរដ្ឋ ហើយជាពិសេសទទួលបានកម្ចីពីធនាគារSME ដែលមានទុនរបស់ដល់១៥០លានដុល្លារ។ ការជំរុញនេះ គឺធ្វើឡើងក្នុងពេលដែលម្ចាស់អាជីវកម្មមួយចំនួនធំ ជាពិសេសអ្នកដែលមិនបានចុះបញ្ជីត្រឹមត្រូវមិនអាចទទួលបានកម្ចីពីរដ្ឋបាននោះទេ។ កាលពីពេលថ្មីៗកន្លងទៅនេះ សមាគមន៍សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា​បានអះអាង​អាជីវកម្មខ្នាតតូចនិងមធ្យមមាន៥៣ម៉ឺនអាជីវកម្ម ប៉ុន្តែ៩៥%មិនបានចុះបញ្ជីនោះទេ។

លោក សុខ​សេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច។ រូប៖ ក្រសួងសេដ្ឋកិច្ច

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស​ សុខសេនសាន​ បានអះអាង ដោយសារតែអាជីវកម្មមិនចុះបញ្ជីរដ្ឋមិនមានលទ្ធភាពអាចជួយសហគ្រាសខ្នាតតូចនិងមធ្យមបានឡើយបើទោះបីជារដ្ឋមានថវិកាបម្រុងក៏ដោយ។ ហើយលោកបានសង្កត់ធ្ងន់ថា កុំបារម្ភពីការយកពន្ធលើក្រុមហ៊ុនព្រោះរដ្ឋមានគោលការណ៍អនុគ្រោះដល់អាជីវកម្ម៕ សូមស្តាប់ប្រសាសន៍ លោក មាស សុខសេនសាននៅខាងលើ៕

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close