ពាណិជ្ជកម្ម

ក្រសួង៖ កម្ពុជាចំណេញច្រើនជាង​ខាត​ពីកិច្ចព្រមព្រៀងកម្ពុជា-ចិន

កម្ពុជាចំណេញច្រើនជាងចិនពីកិច្ចព្រមព្រៀងកម្ពុជា-ចិនដែលទើបតែបញ្ចប់កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅ។ នេះគឺជាការបញ្ជាក់ពីលោក សុខ សុភ័ក្ត្រ អ្នករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែកក្កដានៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។​

លោកបន្តថា ចំណេញគឺកម្ពុជាអាចនាំចូលទៅកាន់ប្រទេសចិនចំនួនជាង១០៨០០០មុខ ខណៈដែលចិនអាចនាំចូលក្នុងទីផ្សារកម្ពុជាចំនួនជាង៨០០០មុខ។ អ្វីដែលសំខាន់នោះគឺមុខទំនិញជាង៣៤០មុខនាំចូលពីកម្ពុជាដោយមិនមានបង់ពន្ធនោះទេ។ ពោលគឺកម្ពុជាអាចនាំចេញបានជាង៩៨% ខណៈដែលចិននាំចូលត្រឹមតែ៩០%ប៉ុណ្ណោះក្នុងទំនិញដែលខ្លួនដាក់ចូល។

លោកសុខ សុភ័ក្ត្រ ហ៊ានអះអាងថា វានឹងនាំឱ្យវិនិយោគហូរចូលកម្ពុជាដែលនឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកាន់តែច្រើន៕

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close