អាជីវកម្ម

រដ្ឋត្រៀមថវិកា២០០លានដុល្លារសម្រាប់ដោះបំណុលឱ្យSME ពេលគ្មានលទ្ធភាពសង

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី៣០ ខែកក្កដានេះ បានអះអាងថា ដោយសារនិន្នាការនិងភាពមិនច្បាស់លាស់នៃជំងឺកូវីដ១៩ រដ្ឋាភិបាលបានត្រៀមថវិកា២០០លានដុល្លារជាទុនបម្រុងសម្រាប់ជួយដោះបំណុលឱ្យសហគ្រាសខ្នាតតូចនិងមធ្យមដែលខ្វះលទ្ធភាពសង។

លោកបន្តថា គម្រោងនេះនឹងអាចចេញរូបរាងយ៉ាងយូរខែវិច្ឆិកា ឆ្នាំ២០២០ដើម្បីជួយជំរុញឱ្យសហគ្រាសខ្នាតតូចនិងមធ្យមត្រៀមខ្លួនរួចរាល់សម្រាប់ពង្រឹងអាជីវកម្មរបស់ខ្លួនក្រោយកូវីដ១៩។ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានអះអាងថា គម្រោងជំនួយរបស់រដ្ឋនេះនឹងជួយសហគ្រាសធុនតូចនិងមធ្យមអាចរស់បានក្នុងអំឡុងពេលលំបាកនេះ និងអាចស្ទុះខ្លាំងក្រោយកូវីដ។

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close