អាជីកម្មតូច-មធ្យម

អ្នកចិញ្ចឹមត្រី កង្កែប លក្ខណៈគ្រួសារក៏អាចខ្ចីប្រាក់ពីរដ្ឋក្នុងការប្រាក់៥-៧%

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី ៣០ ខែកក្កដានេះ បានអះអាងថាកសិករតូចតាចតាមគ្រួសារក៏អាចខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មទោះក្នុងតម្លៃ១ពាន់ដុល្លារ ឬ២ពាន់ដុល្លារក៏អាចទទួលបានដែរក្នុងការប្រាក់ត្រឹមតែ​៥% និង៧% ក្នុងរយៈពេល១ឆ្នាំតែប៉ុណ្ណោះ ហើយរយៈពេលនៃការសងមានរហូតដល់៧ឆ្នាំ។

សម្រាប់កម្ចីដែលមានទំហំ៥ពាន់ដុល្លារឡើងទៅ មានការប្រាក់៥%ដែលស្ថិតក្នុងកញ្ចប់ថវិកាឧបត្ថមរបស់រដ្ឋចំនួន​៥០លានដុល្លារ។ ចំណែក កម្ចីដែលមានទំហំក្រោម៥ពាន់ដុល្លារគឺស្ថិតនៅក្រោមគម្រោងអេមរបស់ធនាគារ ហើយអត្រាការប្រាក់៧%ក្នុងមួយឆ្នាំ។

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close