អាជីវកម្ម

ប្រយ័ត្ន! ជំងឺគ្រុនឈីក កំពុងវាយលុកខេត្ត៤របស់កម្ពុជាក្នុងកម្រិតធ្ងន់ដែលមានអ្នកឈឺជាង១ពាន់នាក់

កុមារកើតជំងឺគ្រុនឈីក។ ប្រភព៖​ហ្វេសប៊ុក

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី១​ ខែសីហា​នេះ បានប្រកាសថា​ជំងឺគ្រុនឈីកកំពុងវាយលុកខេត្តធំចំនួន៤របស់កម្ពុជាគឺ៖ – សៀមរាប​មានមាន ៤០៧នាក់ – បន្ទាយមានជ័យមាន ២១១នាក់​ – កំពង់ចាមមាន ១៤៦នាក់​ -ព្រះវិហារមាន​ ១៣២នាក់។ ក្រៅពីនេះ ក្រុងព្រះសីហនុមាន៥១នាក់  ខេត្តតាកែវ មាន៣៤នាក់។​ ខេត្តកំពត ត្បូងឃ្មុំ​ ឧត្តរមានជ័យ ពោធិសាត់ ប៉ៃលិន និងស្ទឹងត្រែង មានពីករណី១ដល់១២។

ចំនួនអុ្នកកើតសរុបមាន១០២០ករណី ក្នុងនោះ ស្រ្តីចំនួន​៥៦២នាក់។ ​ ក្រសួងសុខាភិបាល បានបញ្ជាក់ថា វត្តមានជំងឺឈីកនេះ អាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ក៏ប៉ុន្តែហានិភ័យដែលបណ្តាលឲ្យមនុស្សស្លាប់មានកំរិតទាប បើប្រៀបធៀបទៅនឹងជំងឺគ្រុនឈាម។

ក្រសួងសុខាភិបាល​បានណែនាំ ១. កំចាត់ដង្កូវទឹកនៅកន្លែងទឹកដក់ និងកន្លែងដែលអាចជម្រកមូស។ ២. ធ្វើអនាម័យផ្ទះសម្បែង និងបើកឱ្យមានពន្លឺថ្ងៃចេញចូល​ ៣. ក្តៅខ្លួនត្រូវទៅរកមន្ទីរពេទ្យរដ្ឋចៀសវាងពេទ្យឯកជនដែលមិនមានសមត្ថភាព៕

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close