ព័ត៌មានសំខាន់អាជីកម្មតូច-មធ្យម

BabyOutlet premium​(បឹងកក់)​ផ្តោត​កត្តាបីសំខាន់ដែលអ្នកម្តាយគ្រប់រូបបន្តជឿជាក់បានទាំងគុណភាព និងតម្លៃ

មានកត្តាបីសំខាន់ដែលអតិថិជន ឬមាតាបិតាគ្រប់រូបដែលមានកូនតូចនៅតែបន្តជឿជាក់លើទំនិញក្នុងហាងលក់សម្ភារកុមា Baby Outlet Premium។ នោះគឺ ទី១ ផលិតផលមានគុណភាពខ្ពស់ប៉ុន្តែតម្លៃសមរម្យ(Best collection) ទី​២ ផ្តោតលើផលិតផលដែលកំពុងពេញនិយម និងមានតម្រូវការខ្ពស់ (Only Best-selling product) និងទី៣ ការផ្តល់សេវាកម្មល្អឥតខ្ចោះភ្ជាប់ជាមួយស្នាមញញឹម និងការប្រឹក្សាពីបុគ្គលិកជំនាញ និងការជួយដោះស្រាយកង្វល់ជូនឪពុកម្តាយដែលមានកូនតូច។ នេះគឺជាចំណុចសំខាន់ទាំងបីដែល អ្នកនាង ឈឹម យុត្ថាវត្តី ម្ចាស់Baby Outlet premium​ សាខា Khalandel Mall ក្នុងតំបន់បឹងកក់ បានថ្លែងក្នុងពិធីសម្ពោធនៅព្រឹកថ្ងៃទី១ ខែសីហានេះ។

នៅចំពោះមុខភ្ញៀវកិត្តិយស និងអតិថិជនរាប់សិបនាក់ អ្នកនាង វត្តី បានគូសបញ្ជាក់ពីគុណតម្លៃសំខាន់ដែលហាងលក់សម្ភារកុមារ Baby Outlet មិនអាចរំលងបាន ដើម្បីបម្រើសេវាកម្មដល់អតិថិជនតាំងពីដើមរហូតមកគឺ ការធានាបាននូវសម្ភារកុមាដែលមានគុណភាពខ្ពស់ ទាក់ទាញ សេវាកម្មល្អ និងតម្លៃសមរម្យដែលគ្រប់អាណាព្យបាលស្ទើរតែគ្រប់កម្រិតអាចទទួលយកបាន។ មិនត្រឹមតែប៉ុណ្ណោះ ការបង្ករភាពងាយស្រួលដល់អ្នកម្តាយ ឬអាណាព្យាបាល គឺការផ្តល់សម្ភារកុមារគ្រប់ប្រភេទ និងមានការប្រឹក្សាច្បាស់លាស់ពីបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលហើយមានសមត្ថភាពយល់យ៉ាងច្បាស់ជួយដោះស្រាយកង្វល់របស់អាណាព្យាបាល និងអ្នកត្រៀមក្លាយជាឪពុកម្តាយថ្មីជាដើម។

យ៉ាងណាក៏ដោយ អ្នកនាងឈឹម យុត្ថាវត្តី មានសុទ្ធិដ្ឋិនិយមថា អាណាព្យាបាលដែលមានកូនតូច​និងអ្នកត្រៀមក្លាយជាឪពុកម្តាយថ្មោងថ្មី នឹងនៅតែបន្តគាំទ្រ ហើយគាំទ្រកាន់តែខ្លាំងបន្ថែមទៀតដល់គ្រប់សាខារបស់ហាងលក់សម្ភារៈBaby Outletដើម្បីទទួលបានសម្ភារមានគុណភាពខ្ពស់ តម្លៃសមរម្យដូចការលើកឡើងថា ហាងរៀបចំល្អ ស្អាត មានម៉ាស៊ីនត្រជាក់ កន្លែងចតឡានស្រួលនិងទូលាយ ហើយតម្លៃសមរម្យណាស់។ ដូចពាក្យពោលថា៖ “សម្ភារកម្រិតផ្កាយ៥តម្លៃលក់ត្រឹមផ្កាយ៣”៕

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close