ព័ត៌មានសំខាន់អាជីកម្មតូច-មធ្យម

មិនដល់៦ឆ្នាំផង Baby Outlet មានសាខា៤ និងត្រៀមសម្ពោធ៣ ទៀតក្នុងឆ្នាំនេះ ពិតជាលឿនមែន ហេតុអ្វី?

នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហានេះ ហាងលក់សម្ភារកុមារBaby Outlet (បេបីអោតឡេត) បានសម្ពោធសាខាទី៤របស់ខ្លួនដែលមានទីតាំងក្នុងKhalandale Mallដែលស្ថិតក្នុងតំបន់បឹងកក់ បន្ទាប់ពីជោគជ័យក្នុងសាខាវិមានឯករាជ្យ សាខាផ្លូវកម្ពុជាក្រោម និងសាខាទួលគោក ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ នឹងមានសាខា3បន្ថែមទៀតនឹងលេចចេញជារូបរាងបន្តបន្ទាប់។


វាពិតជាលឿនមែនសម្រាប់ក្រុមហ៊ុនមួយដែលមានអាយុមិនដល់៦ឆ្នាំ ហើយមានថ្នាក់ដឹកនាំគឺជាសុទ្ធតែជាក្មេងៗអាយុមិនដល់៤០ឆ្នាំផងដែលទទួលបានជោគជ័យបែបនេះ។
នៅថ្ងៃនេះ យើងមានឱកាសក្នុងការស្វែងយល់ពីមូលហេតុដែលធ្វើឱ្យអាជីវកម្មមួយប្រភេទលក់ដូរសម្ភារ ជោគជ័យ ហើយក៏អាចចែករំលែកទៅដល់ម្ចាស់អាជីវកម្មប្រភេទស្រដៀងគ្នាផងដែរពីវិធីសាស្ត្របែបសាមញ្ញប៉ុន្តែឥតខ្ចោះរបស់Baby Outlet។

ថ្លែងនៅក្នុងពិធីសម្ពោធហាងសាខាទី៤ លោក កែវ ឡង់ឌី សហស្ថាបនិកហាងលក់សម្ភារកុមារ Baby outlet បានបញ្ចេញហេតុផលសាមញ្ញរបស់ខ្លួនដែលធ្វើឱ្យអាជីវកម្មរបស់លោកទទួលបានការគាំទ្រពីអតិថិជន និងមានអ្នកបណ្តាក់ទុនទិញសិទ្ធិធ្វើអាជីវកម្ម (FRANCHISE)។ នោះ គឺភាពស្មោះត្រង់ចំពោះអតិថិជន។ ស្មោះត្រង់ដោយដាច់ខាតមិនលក់ទំនិញខូចគុណភាព មិនលក់ទំនិញអន់គុណភាព មិនលក់ទំនិញហួសដឺលេ ហើយថែមទាំងផ្តល់ផលិតផលគុណភាពខ្ពស់ក្នុងតម្លៃសមរម្យជាមួយសេវាកម្មល្អបំផុតជូនអតិថិជន។ មានតម្លៃសមរម្យ ហើយជាកន្លែងមានសម្ភារៈកុមារគ្រប់មុខទាំងអ្នកបម្រុងនឹងសម្រាលបុត្រ និងអ្នកសម្រាលហើយ។

និយាយប៉ុណ្ណេះគឺជារឿងស្រួលបំផុតប៉ុន្តែវាជាការលំបាកក្នុងការសម្រេចឱ្យបានគោលដៅនេះ ព្រោះថាអាជីវកម្មប្រភេទកុមារដូចBaby Outlet មានច្រើនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែកត្តាដែលជំរុញ បង្កើត និងធ្វើឱ្យបាននូវអ្វីដែលបានដាក់ចេញគឺជារឿងមួយសំខាន់បំផុត ហើយទាមទារនូវការតាំងចិត្តខ្ពស់ និងមោះមុត។ ពោលគឺធ្វើហើយធ្វើទៀត ធ្វើឱ្យបាន បើធ្វើមិនទាន់បានកែប្រែហើយដឹកដៃគ្នាធ្វើបន្តទៀត ធ្វើទាល់តែសម្រេច។ នេះគឺជាការបញ្ជាក់របស់លោក កែវ ឡង់ឌីមកកាន់Business9។ សម្រាប់អ្នកដែលមិនទាន់បានទិញទំនិញហាង Baby Outlet អាចសាកមើលបាន។ “មិនសាក មិនដឹង!”
សូមស្តាប់ប្រសាសន៍លោក កែវ ឡង់ឌីដែលនិយាយពីគុណតម្លៃរបស់ខ្លួនតាំងពីថ្ងៃទី១រហូតដល់ថ្ងៃនេះ៕

បង្ហាញបន្ថែម

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close