BabyOutlet premium(បឹងកក់)ផ្តោតកត្តាបីសំខាន់ដែលអ្នកម្តាយគ្រប់រូបបន្តជឿជាក់បានទាំងគុណភាព និងតម្លៃ

មានកត្តាបីសំខាន់ដែលអតិថិជន ឬមាតាបិតាគ្រប់រូបដែលមានកូនតូចនៅតែបន្តជឿជាក់លើទំនិញក្នុងហាងលក់សម្ភារកុមា Baby Outlet Premium។ នោះគឺ ទី១ ផលិតផលមានគុណភាពខ្ពស់ប៉ុន្តែតម្លៃសមរម្យ(Best collection) ទី២ ផ្តោតលើផលិតផលដែលកំពុងពេញនិយម និងមានតម្រូវការខ្ពស់ (Only Best-selling product) និងទី៣ ការផ្តល់សេវាកម្មល្អឥតខ្ចោះភ្ជាប់ជាមួយស្នាមញញឹម និងការប្រឹក្សាពីបុគ្គលិកជំនាញ និងការជួយដោះស្រាយកង្វល់ជូនឪពុកម្តាយដែលមានកូនតូច។ នេះគឺជាចំណុចសំខាន់ទាំងបីដែល អ្នកនាង ឈឹម យុត្ថាវត្តី ម្ចាស់Baby Outlet premium សាខា Khalandel Mall ក្នុងតំបន់បឹងកក់ បានថ្លែងក្នុងពិធីសម្ពោធនៅព្រឹកថ្ងៃទី១ ខែសីហានេះ។
អ្នកនាង ឈឹម យុត្ថាវត្តី ម្ចាស់Baby Outlet premium សាខា Khalandel Mall ក្នុងតំបន់បឹងកក់។ រូប៖ Business9
នៅចំពោះមុខភ្ញៀវកិត្តិយស និងអតិថិជនរាប់សិបនាក់ អ្នកនាង វត្តី បានគូសបញ្ជាក់ពីគុណតម្លៃសំខាន់ដែលហាងលក់សម្ភារកុមារ Baby Outlet មិនអាចរំលងបាន ដើម្បីបម្រើសេវាកម្មដល់អតិថិជនតាំងពីដើមរហូតមកគឺ ការធានាបាននូវសម្ភារកុមាដែលមានគុណភាពខ្ពស់ ទាក់ទាញ សេវាកម្មល្អ និងតម្លៃសមរម្យដែលគ្រប់អាណាព្យបាលស្ទើរតែគ្រប់កម្រិតអាចទទួលយកបាន។ មិនត្រឹមតែប៉ុណ្ណោះ ការបង្ករភាពងាយស្រួលដល់អ្នកម្តាយ ឬអាណាព្យាបាល គឺការផ្តល់សម្ភារកុមារគ្រប់ប្រភេទ និងមានការប្រឹក្សាច្បាស់លាស់ពីបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលហើយមានសមត្ថភាពយល់យ៉ាងច្បាស់ជួយដោះស្រាយកង្វល់របស់អាណាព្យាបាល និងអ្នកត្រៀមក្លាយជាឪពុកម្តាយថ្មីជាដើម។

យ៉ាងណាក៏ដោយ អ្នកនាងឈឹម យុត្ថាវត្តី មានសុទ្ធិដ្ឋិនិយមថា អាណាព្យាបាលដែលមានកូនតូចនិងអ្នកត្រៀមក្លាយជាឪពុកម្តាយថ្មោងថ្មី នឹងនៅតែបន្តគាំទ្រ ហើយគាំទ្រកាន់តែខ្លាំងបន្ថែមទៀតដល់គ្រប់សាខារបស់ហាងលក់សម្ភារៈBaby Outletដើម្បីទទួលបានសម្ភារមានគុណភាពខ្ពស់ តម្លៃសមរម្យដូចការលើកឡើងថា ហាងរៀបចំល្អ ស្អាត មានម៉ាស៊ីនត្រជាក់ កន្លែងចតឡានស្រួលនិងទូលាយ ហើយតម្លៃសមរម្យណាស់។ ដូចពាក្យពោលថា៖ “សម្ភារកម្រិតផ្កាយ៥តម្លៃលក់ត្រឹមផ្កាយ៣”៕