ព័ត៌មានសំខាន់

BNI Super ផ្តល់អំណោយមនុស្សធម៌ដល់មន្ទីរពេទ្យគុន្ធបុប្ផាដើម្បីបន្តសង្គ្រោះកុមារកម្ពុជា

ទឹកប្រាក់ចំនួន ៣៤៣៨ ដុល្លារអាមេរិក ដែលជាសណ្តានចិត្តមនុស្សធម៌របស់សមាជិក BNI Super ទាំងអស់ត្រូវបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញដែលកំពុងបន្តសង្គ្រោះកុមារកម្ពុជារាប់លាននាក់។

លោក វឿនវី វឌ្ឍនៈ លោក ម៉េង គៀងស្រ៊ុន និង លោក ឈាង ស៊ីដេត ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងសមាជិកសមាជិកមួយចំនួនទៀត បាននាំយកអំណោយជាថវិកា ជូនលោក Denis Laurent និង ថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត នៅមន្ទីរពេទ្យដោយផ្ទាល់កាលពី ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

លោក ម៉េង គៀងស្រ៊ុន ថ្នាក់ដឹកនាំកំពូលអាណត្តិទី ៨-៩ របស់ BNI Super បានមានប្រសាសន៍ថា ថវិកាទាំងនេះ គឺស្តែងចេញពីទឹកចិត្តរបស់ម្ចាស់អាជីវកម្មក្នុងក្រុមទាំងមូលដើម្បីចូលរួមជាផ្នែកមួយនៃបេសកកម្មដ៏មានអត្ថន័យរបស់មន្ទីរពេទ្យដើម្បីបន្តជួយគាំទ្រ និង លើកកម្ពស់សុខមាលភាពដល់កុមារកម្ពុជាមកពីគ្រប់ទិសទីដែលកំពុងត្រូវការជំនួយ។

លោក បានកោតសរសើរពីទឹកចិត្តរបស់ស្ថាបនិក និង ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ និង គ្រប់ភាគីពាក់ព័ន្ធដែលបាន និង បន្តជួយកុមារៗកម្ពុជា។ តាមរយៈសណ្ដានចិត្តមនុស្សធម៌ទាំងនេះ កុមារមិនតិចលាននាក់ទេ និង គ្រួសាររាប់ម៉ឺននៅទូទាំងប្រទេសផ្សេងទៀត បាត់អស់ភាពសោកសង្រេង និង បានមកវិញនូវស្នាមញញឹម និង សុភមង្គល។

ទន្ទឹមនឹងនេះ លោក Denis Laurent គណៈគ្រប់គ្រងនៃមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ម្ចាស់អាជីវកម្មទាំងអស់ដែលបានចូលរួមចំណែកក្នុងបេសកកម្មដ៏មានអត្ថន័យនេះ។ លោក បានបន្តថា តម្រូវការក្នុងមន្ទីរពេទ្យគឺមានទំហំធំធេងដើម្បីជួយស្រោចស្រង់អាយុជីវិតរបស់កុមារៗខណៈដែលធនធានថវិកាមានកម្រិតដោយសារតែជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថា ការកៀរគរនេះគឺជាគំនិតផ្តួចផ្តើមរបស់ លោក ម៉េង គៀងស្រ៊ុន៕

Businees9 News
Facebook: https://www.facebook.com/news.business9
YouTube: https://www.youtube.com/channel/UCXBR8kku4ncY-OvhTXcnmLA
Website: https://business9.news

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button