អាជីកម្មតូច-មធ្យម

គោលការណ៍គ្រឹះទាំង៩ចំណុចElon Musk ឆ្លងកាត់ក្នុងការបង្កើតក្រុមហ៊ុនតាំងពីដើមរហូត

លោក Elon Musk គឺជាស្ថាបនិកនៃក្រុមហ៊ុនរថយន្តតេស្លា(Tesla) ដែលជារថយន្តដើរដោយថាមពលអគ្គិសនី ហើយក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនៅអាមេរិកផងដែរ។ ខាងក្រោមនេះគឺជាគោលការគ្រឹះខ្លីៗដែលលោកបានឆ្លងកាត់តាំងពីបង្កើតក្រុមហ៊ុនដំបូងរហូតមកដល់ពេលនេះ។

ទី១ លោកមិនដែលខ្វល់ ថាគេគិតវិជ្ជមានឬអវិជ្ជមាននៅអ្វីដែលកំពុងធ្វើនោះទេ ហើយអ្វីដែលសំខាន់នោះគឺ ត្រូវដែលធ្វើការងារនោះឲ្យបានសម្រេច នឹងដាក់ឲ្យដំណើរការឲ្យទាល់តែបាន។

ទី២ មនុស្សម្នាក់ ចាំបាច់ត្រូវតែរកឱ្យឃើញ នៅទេពកោសល្យរបស់ខ្លួនដែលជាចំណុចដ៏សំខាន់មួយ។ ការរកឃើញប្រៀបបានដូច នឹងមានក្រុមការងារដែលមានសក្កានុពលដ៏ខ្លាំងមួយសម្រាប់សម្រេចកិច្ចការធំយ៉ាងដូច្នេះដែរ។

ទី៣ ត្រូវហ៊ានរកការងារថ្មីឬអ្វីដែលថ្មី ព្រោះវានឹងបង្រៀនអ្នកបទពិសោធន៍ថ្មី គំនិតថ្មី និងមិត្តភ័ក្រ្តថ្មីផងដែរ។

ទី៤ ត្រូវចូលចិត្តការងារដែលអ្នកកំពុងធ្វើ ហើយក៏ត្រូវចុះសម្រុងជាមួយក្រុមការងាររបស់អ្នកទាំងអ្នកពូកែនិងអ្នកមិនសូវពូកែ។

ទី៥ ដើម្បីខ្លាំងត្រូវធ្វើការឲ្យកើតចេញជាចំណង់ ហើយត្រូវតែកែទម្លាប់ធ្វើការឱ្យបានពី 80 ទៅ 100 ម៉ោងក្នុងមួយសប្តាហ៍ដើម្បីឲ្យប្រាកដថាការងារទាំងនោះនឹងជោគជ័យ100% មែន។

ទី៦ ដើម្បីធ្វើការងារមួយឲ្យជោគជ័យ អ្វីដែលសំខាន់គឺត្រូវតែមានភាពច្នៃប្រឌិត នឹងការប្ដេជ្ញាខ្ពស់បំផុតមួយ។

ទី៧ ក្នុងនាមជាស្ថាបនិកឬនាយកប្រតិបត្តិ ក្រុមហ៊ុនតូចក្ដីឬក៏ធំក្តី អ្វីដែលសំខាន់ ត្រូវស្វែងយល់ពីគ្រប់ភារកិច្ច ដែលក្រុមហ៊ុនរបស់អ្នកមាន បើទោះបីជាអ្នកមិនចូលចិត្តជំនាញនោះក៏ដោយ។

ទី៨ ក្នុងនាមថ្នាក់ដឹកនាំ ត្រូវតែទទួលយកនូវមតិផ្សេងៗ ជាគំនិត ឬក៏យោបល់ ប៉ុន្តែវាមិនមានន័យថាត្រូវយកគំនិតទាំងអស់នោះឡើយ។

ទី៩ ការបង្កើតក្រុមហ៊ុន ត្រូវតែជាអ្វីមួយដែលជួយទៅដល់មនុស្សនិងពិភពលោកទាំងមូល ហើយជាក្រុមហ៊ុនដែលបង្កើតផលិតផលគ្មានពីរ។ ឧទាហរណ៍ដូចជាក្រុមហ៊ុនTeslaដែលប្រើប្រាស់ ដែលបើកដោយប្រព័ន្ធស្វ័យប្រវត្តិ ដែលជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន space x ថែមទៀតផង។

នេះគឺជាកម្រងគោលការណ៍គ្រឹះរបស់សេដ្ឋី Elon Musk ដែលតែងតែប្រកាន់ភ្ជាប់តាំងពីដើមរហូតមកដើម្បីភាពជោគជ័យ៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button