ពាណិជ្ជកម្ម

ទស្សនៈវិស័យរបស់អ្នកដឹកនាំដែលត្រូវតែមើលឃើញ និងទស្សទាយបាន


ការធ្វើការងារអ្វីក៏ដោយទាល់តែមានគោលដៅច្បាស់លាស់ទើបអាចធ្វើបាន ប្រសិនគ្មានគោលដៅច្បាស់លាស់នោះទេ ទោះបីជាខំធ្វើយ៉ាងណាក៏ដោយ ក៏ធ្វើទាំងបង្ខំចិត្តដែរ។ ដូចជាការដឹកនាំជាដើម បើអ្នកមានរូបភាពគោលដៅច្បាស់លាស់ហើយ នោះអ្នកកាន់តែដើរឆ្ពោះទៅរកគោលដៅនោះជាមិនខានឡើយ។


ដូចនេះក្នុងនាមជាអ្នកដឹកនាំ បើអ្នកចង់ដឹកនាំឱ្យបានជោគជ័យ គឺទាល់តែអ្នកមានទស្សនៈវិស័យភ្លឺច្បាស់ល្អ។ មានន័យថា អ្នកអាចស្រមើលមើលឃើញពីអនាគត និងអ្វីដែលនឹងកើតឡើង។


មានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា មនុស្សភាគច្រើនយល់ឃើញថាអ្នកដឹកនាំត្រូវតែចេះគិតឆ្ពោះទៅមុខ។ ប៉ុន្តែមានមនុស្សតិចតួចប៉ុណ្ណោះដែលយល់ថាបុគ្គលិកដែលដើរតាមពីក្រោយអ្នកក៏ត្រូវតែគិតឆ្ពោះទៅមុខដូចជាអ្នកដឹកនាំដែរ។ តែបើតាមពិតទៅអ្នកដឹកនាំ និងមនុស្សសាមញ្ញធម្មតា ខុសគ្នាត្រង់សមត្ថភាពចេះប្រមើរមើលហ្នឹងឯង។ អ្នកដឹកនាំមានសមត្ថភាពប្រមើរមើលអនាគត អាចមើលដឹងថា តើអនាគតនឹងមានអ្វីកើតឡើងខ្លះនៅពេលដែលធ្វើដំណើរឆ្ពោះទៅរកវា។

ក៏ប៉ុន្តែអ្នកដឹកនាំក៏ត្រូវតែគិតគូរពីក្រុមការងារផ្សេងទៀតនៅក្នុងក្រុមដែរព្រោះអ្នកដឹកនាំមិនអាចកំណត់យកគោលបំណង ឬចក្ខុវិស័យរបស់ខ្លួន មកធ្វើជាគោលបំណង ឬចក្ខុវិស័យរួមរបស់ក្រុមការងារនោះទេ។


ដូច្នេះ ហើយអ្នកដឹកនាំដែលឆ្លាតត្រូវតែចេះប្រមូលមតិយោបល់ និងស្តាប់គំនិតយល់ឃើញរបស់សមាជិកក្នុងក្រុមការងារខ្លួនដើម្បីឱ្យពួកគេចូលរួមកំណត់គោលដៅរួមទាំងអស់គ្នា។ ការធ្វើបែបនេះវាជាការល្អព្រោះ បើទោះបីជាជួបការលំបាកចង់បោះបង់ចោលក៏ដោយ ក៏មិនអាចបោះបង់ ពីព្រោះវាមិនមែនជាគោលដៅរបស់នរណាម្នាក់ តែវាជាគោលដៅរួមដែលម្នាក់ៗត្រូវតែមានតួនាទីធ្វើវាបន្តទៅមុខទៀត៕ ប្រភព៖ James Kouzes

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button