អចលនទ្រព្យ

ទឹកជំនន់លិចក្រុងបានក្លាយជាយុទ្ធសាស្ត្រថ្មីក្នុងវិស័យអចលនទ្រព្យ


ទឹកលិចទីក្រុងភ្នំពេញ បានក្លាយជាយុទ្ធសាស្ត្រទីផ្សារបែបថ្មីដ៏ពេញនិយមដែលអ្នកក្នុងវិស័យអចលនទ្រព្យមួយចំនួនបានប្រើប្រាស់ដើម្បីទាក់ទាញការលក់របស់ខ្លួន។ ការផ្សព្វផ្សាយបែបនេះ ត្រូវបានបង្ហាះយ៉ាងព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសង្គមនានា។

លោក លន់ បូរី ទីប្រឹក្សាសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា។


លោក លន់ បូរី ទីប្រឹក្សាសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានប្រាប់Business9 ថា នេះគឺជាយុទ្ធសាស្ត្រឆ្មក់ឱកាសរបស់ក្រុមហ៊ុនអចលនទ្រព្យមួយចំនួនដើម្បីទទួលបានការគាំទ្រពីអតិថិជនដែលរងគ្រោះដោយសារបញ្ហាទឹកលិចដ៏ធ្ងន់ធ្ងរនេះ និងអ្នកបារម្ភពីបញ្ហាទឹកលិចនេះ។
លោកបញ្ជាក់ថា “នេះគឺជាយុទ្ធសាស្ត្រវាយឆ្មក់…ដែលបានផ្តល់ផលប្រយោជន៍ទៅដល់អ្នកលក់ ហើយវាក៏មានប្រសិទ្ធភាពដែរ ប៉ុន្តែមានរយៈពេលខ្លី”។
បើតាមលោក បូរី ដដែល យុទ្ធសាស្ត្រវាយឆ្មក់នេះ គ្មានកំណត់ទុកក្នុងយុទ្ធសាស្ត្រទីផ្សារនោះទេ ហើយត្រូវបានដាក់ចេញដោយសារតែការមើលឃើញរបស់មេដឹកនាំស្ថានប័នទៅលើស្ថានភាពជាក់ស្តែងប៉ុណ្ណោះ។


ការប្រើយុទ្ធសាស្ត្រនេះ គឺធ្វើឡើងក្រោយពេលដែលរាជធានីភ្នំពេញបានរងគ្រោះដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីខែតុលាកន្លងទៅ។ ជាការលិចទឹកដែលធ្វើឱ្យលំនៅដ្ឋាន និងអចលនទ្រព្យមួយចំនួនធំនៅប៉ែកខាងត្បូង និងប៉ែកខាងលិចរងគ្រោះដោយទឹកជំនន់ជាច្រើនសប្តាហ៍ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្ស និងខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋយ៉ាងដំណំ៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button