អចលនទ្រព្យ

ទិចនិចទិញផ្ទះក្នុងតម្លៃថោក


ការលក់ផ្ទះរបស់ម្ចាស់អចលនទ្រព្យតែងតែចង់លក់បានតម្លៃខ្ពស់ជាងទីផ្សារដើម្បីចំណេញ ប៉ុន្តែផ្ទុយទៅវិញអ្នកទិញតែងតែចង់ទិញផ្ទះណាដែលមានតម្លៃថោកជាងទីផ្សារ។ ដើម្បីទិញផ្ទះបានតម្លៃថោកនោះអ្នកទិញប្រាកដជាស្វែងរកគ្រប់មធ្យោបាយដើម្បីទិញឲ្យបានថោកតាមដែលអាចធ្វើទៅបាន។ ដូច្នោះ Business9 សូមលើកយកនូវទិចនិច ៥ចំណុចក្នុងការទិញផ្ទះក្នុងតម្លៃថោកដែលអ្នកទិញអាចយកទៅប្រើប្រាស់បាន ហើយមានប្រសិទ្ធភាព។


ចំណុចទី១ ស្គាល់ចំណុចនៃផ្ទះ ជាទូទៅចំណុចខ្សោយរបស់ផ្ទះមានដូចជា ប្រព័ន្ធបង្ហូរលូមិនល្អ បន្ទប់តូចពេក ប្រព័ន្ធភ្លើងមិនគ្រប់គ្រន់ ផ្ទះនៅជិតផ្លូវឬឆ្ងាយផ្លូវពេក គ្មានរបងការពារ ជុំវិញមានបរិយាកាសមិនល្អ ឬគ្មានសុវត្តិភាពជាដើម។ អ្នកទិញត្រូវតែស្វែងរកចំណុចខ្សោយដែលម្ចាស់ផ្ទះគិត ឬមើលឃើញដូចជាខ្លួនឯងដែរ។ អ្នកទិញគ្រាន់តែបង្ហាញពីចំណុចខ្សោយនោះទៅម្ចាស់ផ្ទះដោយមិនបង្អាប់តម្លៃនោះ នៅពេលដែលម្ចាស់ផ្ទះបានឃើញនិងចុះតម្លៃដោយស្វ័យប្រវត្តិ។

ចំណុចទី២ សើបតម្លៃទីផ្សារ អ្នកទិញត្រូវតែស្ទាបស្ទុងតម្លៃអចលនទ្រព្យនោះជុំវិញតំបន់នោះជាមុនសិន ដើម្បីឲ្យដឹងតម្លៃផ្ទះពិតប្រាកដរបស់ផ្ទះនោះ។ បើម្ចាស់ផ្ទះបានដឹងថាអ្នកទិញបានដឹងតម្លៃទីផ្សារជាមុន ប្រាកដជាមិនហានកាត់ថ្លៃខ្ពស់នោះទេ។ ជាធម្មតាតម្លៃទីផ្សារមិនសូវជាខុសគ្នាប៉ុន្មាននោះទេ ហើយស្របពេលនោះអ្នកទិញពន្យារពេលក្នុងការទិញទៀតអាចធ្វើឲ្យម្ចាស់ផ្ទះបញ្ចុះតម្លៃជាក់ជាមិនខាន។


ចំណុច៣ កុំតក់ក្រហលចង់ទិញពេក អ្នកទិញគ្រប់រូបមិនគួរបង្ហាញភាពតក់ក្រហលរបស់ខ្លួនទៅកាន់អ្នកលក់នោះទេ ធ្វើបែបនេះអាចធ្វើឲ្យម្ចាស់អចលនទ្រព្យកាន់តែកាត់ថ្លៃកាន់តែខ្ពស់។ ធ្វើខ្លួនធម្មតាៗ ប្រងើយកន្តើយខ្លះទៅនៅពេកអ្នកទិញបង្ហាញទង្វើបែបនេះចេញមកចំពោះអ្នកលក់ប្រាកដជាគិតថា អ្នកទិញបែកចិត្តជាមិនខាន ហើយម្ចាស់អចលនទ្រព្យនឹងបញ្ចុះតម្លៃដើម្បីធ្វើជាកិច្ចព្រមព្រៀង។


ចំណុច៤ មើលផ្ទះឲ្យបានច្រើនកន្លែង អ្នកទិញមិនគួរទៅជួបភ្លាមស្រលាញ់ភ្លែតនោះទេ ត្រូវតែដើរមើលផ្ទះនៅម្តុំនោះឲ្យអស់ចិត្តសិនសឹមជ្រើសរើសយកមួយដែលខ្លួនពេញចិត្តខ្លាំងបំផុត។ មួយនោះនឹងផ្តល់ជម្រើសល្អក្នុងចំណោមជាច្រើន ហើយអ្នកទិញនឹងទិញបានតម្លៃថោកបំផុតក្នុងអាចំណោមដែលបានឃើញ។


ចំណុចទី៥ ប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យ ការប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យត្រូវការចំណាយលុយតម្លៃជើសារ ប៉ុន្តែភ្នាក់ងារអាចមានជំនាញក្នុងការធ្វើឲ្យម្ចាស់ផ្ទះបញ្ចុះតម្លៃបានថោកជាងទីផ្សារ។ ព្រោះថាភ្នាក់ងារអចលនទ្រព្យមិនអាចធ្វើឲ្យអតិថិជនរបស់ខ្លួនខកបំណងនោះទេ៕ ប្រភព អ៊ួន សារ៉ាត់

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button