អាជីកម្មតូច-មធ្យម

ឯក ពិសិដ្ឋ ៖ ធ្លាប់ជាព្រូឡានតាក់ស៊ី ជាក្មេងរត់តុ ជាតៃកុងឡានឡានគេ មុននឹងក្លាយជាម្ចាស់ក្រុមហ៊ុន

ការធ្វើអាជីវកម្មមួយឲ្យដំណើរការទៅមុខដោយជោគជ័យនោះគឺមិនងាយស្រួលទេ នៅពីក្រោយភាពជោគជ័យទាំងអស់នោះ មានផលលំបាក ការអត់ធ្មត់។

នៅថ្ងៃនេះ BUSINESS9 សូមណែនាំជីវិត របស់ សហគ្រិនម្នាក់ គឺលោកឯកពិសិទ្ធ ដែល បច្ចុប្បន្ន ជាម្ចាស់កក្រុមហ៊ុន ANTI PEST CO,LTD អ្នកជំនាញសម្លាប់សត្វល្អិត។ ម្ចាស់អាជីវកម្ម ដែលមានវ័យ 37 ឆ្នាំរូបនេះ គឺធ្លាប់ធ្វើជាព្រូឡាន អ្នករត់តាក់ស៊ី និងជាតៃកុងឡានគេ។ ក្នុងឋានៈជាតៃកុងឡាន ខោអាវក៏បោក មិនថាអាវក្នុង ឬអាវក្រៅ ខោក្នុង ឬខោក្រៅ និង ស្រោមជើងផងដែរ។ នេះគឺជាការហាត់ពុតលត់ដំដែលម្ចាស់អាជីវកម្មបានហ្វឹកហ្វឺន។

ក្រោយហែលឆ្លងកាត់ការងារនេះ លោកពិសិដ្ឋ បានក្លាយជាបុគ្គលិកក្រុមហ៊ុនឯកទេសសម្លាប់សត្វល្អិត។ នៅទីនោះហើយដែលលោកបានក្រេបចំណេះដឹង និងមានឱកាសបន្តក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយជាម្ចាស់អាជីវកម្ម។ ក្តីស្រមៃបានក្លាយជាការពិត ត្បិតមានចំណេះសមគួរ។ ដំបូងលោកមិនមានប្រាក់ក្នុងការបើកឲដំណើរការអាជីវកម្មទេ ដោយលោកបានខ្ចីលុយសាច់ញាតិ ៣៥០០$ដើម្បីចូលហ៊ុនក្នុងការបង្កើតអាជីវកម្មជាមួយមិត្តភក្តិដែលមានទំហំទុន៧០០០$ ក្រោមការខិតខំប្រឹងប្រែងអាជីវកម្មដែលជាក្តីស្រមៃ បានជោគជ័យដែលអតីតបុរសរត់តាក់ស៊ីម្នាក់នេះនឹកស្មានមិនដល់៕

អត្ថបទជាប់ទាក់ទង

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button